ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកលោកវរនាវីឯក អេឡិកស៊ី អេនស៊ីហ្វើរ៉ូវ (Aleksi Antsiferov)

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកលោកវរនាវីឯក អេឡិកស៊ី អេនស៊ីហ្វើរ៉ូវ (Aleksi Antsiferov) ប្រធានក្រុមបញ្ជាការនាវា និងជានាយសេនាធិការកងនាវាប៉ាស៊ីហ្វិក នៃសហព័ន្ធរុស្ស៊ី ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ