ឯកឧត្តម តាត ពុធសូដារី និងលោក សាមុត សុធារិទ្ធ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម នៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម នៃនីតិវិធីប្រតិបត្តិការបញ្ជាក់ដើមកំណើតទំនិញនៅកម្ពុជា នៅសណ្ឋាគារ ណូវ៉ូតែល ក្រុងព្រះសីហនុ