ជាបឋម ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ បងប្អូនប្រជាពលរដ្ឋ លោក លោកស្រី អ្នកធុរកិច្ច វិនិយោគិន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលមកកាន់គេហទំព័រផ្លូវការនេះ។

គេហទំព័រផ្លូវការនេះ ត្រូវបានបង្កើតឡើងដើម្បីបម្រើជា វេទិកាព័ត៌មាន និងសេវាសាធារណៈ ដ៏មានសារសំខាន់ ដោយផ្តោតលើមុខងារចម្បងៗដូចខាងក្រោម៖

១. ព័ត៌មាន និងការអភិវឌ្ឍខេត្ត៖ ផ្តល់ជូននូវសេចក្តីជូនដំណឹង បទដ្ឋានគតិយុត្តិ សក្តានុពលវិនិយោគ និងសមិទ្ធផលនៃការអភិវឌ្ឍនានាក្នុងខេត្តព្រះសីហនុ។

  • ២. សេវាសាធារណៈ (G2C & G2B)៖ ផ្តល់ព័ត៌មានលម្អិតអំពីនីតិវិធី បែបបទ ឯកសារតម្រូវ កម្រៃសេវា រយៈពេល និងទីតាំងផ្តល់សេវាសាធារណៈ របស់អង្គភាពច្រកចេញចូលតែមួយថ្នាក់ខេត្ត និងការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង/ស្រុក (រៀបចំជាបណ្តុំតាមវិស័យ)។
  • ៣. គោលដៅទេសចរណ៍៖ ផ្តល់ជូននូវព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីទីតាំងប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ កម្រងរូបភាព ព្រមទាំងព័ត៌មានលម្អិតផ្សេងៗ សម្រាប់សម្រួលដល់ដំណើរទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
  • ៤. ការផ្តល់មតិយោបល់ និងសំណូមពរ៖ បង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ សម្រួលដល់សាធារណជនទូទៅ ក្នុងការផ្ញើសារ ផ្តល់មតិយោបល់ រាយការណ៍ ឬលើកឡើងនូវកង្វល់ និងសំណូមពរផ្សេងៗ ជូនមកកាន់រដ្ឋបាលខេត្តព្រះសីហនុ បានយ៉ាងងាយស្រួល និងឆាប់រហ័ស គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ឯកឧត្តម ម៉ាង ស៊ីណេត

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គេហទំព័រផ្លូវការនេះ នឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងការ៖

  • ១. ពង្រឹងទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរដ្ឋបាលខេត្តឱ្យកាន់តែជិតស្និទ្ធ និងមានតម្លាភាព។
  • ២. លើកកម្ពស់ការទទួលបានព័ត៌មានប្រកបដោយគុណភាព ស្តីពីនីតិវិធីនៃការផ្តល់សេវាសាធារណៈ។
  • ៣. ធ្វើជាប្រភពព័ត៌មានផ្លូវការ និងជឿទុកចិត្តបាន របស់រដ្ឋបាលខេត្តព្រះសីហនុ។

សូមអរគុណ!