ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រជុំពិនិត្យ និងអនុម័តគម្រោងវិនិយោគ និងធុរកិច្ចចំនួន១៥ រួមមាន គម្រោងរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់ គម្រោងរោងចក្រផលិតក្តារប៉ាកេ គម្រោងផ្សាររាត្រី គម្រោងរមណីយដ្ឋាន និងគម្រោងអគារពហុមុខងារ មានទុនវិនិយោគសរុបជាង ៣៩លានដុល្លារអាមេរិក ដែលអាចបង្កើតឱកាសការងារប្រមាណ ១០០០ កន្លែង។









