ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទ «The opening ceremony and keynote speech of 2026 RCEP local governments and friendship cities cooperation (huangshan) forum»

ទីក្រុងហ័ងសាន, ខេត្តអានហួយ ព្រឹកថ្ងៃទី២៨ ឧសភា ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទ «The opening ceremony and keynote speech of 2026 RCEP local governments and friendship cities cooperation (huangshan) forum»
🇰🇭🇨🇳 អបអរសាទរពិធីបើកជាផ្លូវការនៃ «វេទិកាសហប្រតិបត្តិការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងទីក្រុងសម្ព័ន្ធមេត្រីភាព RCEP »នៅខេត្តអានហួយ ប្រទេសចិន។
វេទិកានេះ ផ្តោតជាចម្បងលើប្រធានបទ «សហប្រតិបត្តិការក្នុងតំបន់ និងការអភិវឌ្ឍរួមគ្នា» ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ឧស្សាហកម្មបៃតង និងការទូតថ្នាក់ក្រោមជាតិ ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនក្នុងតំបន់ RCEP ទាំងមូល។