ទីក្រុងហឺហ្វី ខេត្តអានហួយ រសៀលថ្ងៃទី២៦ ឧសភា ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើបទបង្ហាញអំពីសក្តានុពលខេត្តព្រះសីហនុ ដល់អ្នកវិនិយោគចិនដែលមានប្រមាណជិត ៥០ក្រុមហ៊ុន ដើម្បីទាក់ទាញការវិនិយោគមកខេត្តព្រះសីហនុ នៅទីក្រុងហឺហ្វី ខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន។


































