លោកជំទាវ ប្រាក់ ច័ន្ទសុខា និងលោក មីន កុម្ភៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបតម្រូវការគម្រោងសកម្មភាព និងចាត់អាទិភាពគម្រោងវិនិយោគ (រៀបចំតារាង១.១ក)ផ្អែកតាមតារាងវិភាគស្ថានភាពទម្រង់ទី១ធាតុចូល និងរៀបចំផែនការយុទ្ធសាស្ត្រថវិកា

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបតម្រូវការគម្រោងសកម្មភាព និងចាត់អាទិភាពគម្រោងវិនិយោគ (រៀបចំតារាង១.១ក)ផ្អែកតាមតារាងវិភាគស្ថានភាពទម្រង់ទី១ធាតុចូល និងរៀបចំផែនការយុទ្ធសាស្ត្រថវិកា (ប្រមូលបញ្ជីគម្រោងវិនិយោគជាអទិភាព ដែលគ្រោង ប្រើប្រាស់តែមូលនិធិក្រុង ស្រុក ឃុំ សង្កាត់)