រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងពិ ភាក្សាលើសំណើសុំនាំចូលដោយពន្ធគយអាករពិសេស អាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារ និងវត្ថុធាតុដើមសម្រាប់បម្រើឱ្យរោងចក្រផលិតឧបករណ៍ជាងគ្រប់ប្រភេទ ក្រុមហ៊ុន GOLDENLINKPRO (CAMBODIA) HARDWARE MANUFACTURING CO, LTD ដែលមានទីតំាងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ








