ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីចុះពិនិត្យ និងវាយតម្លៃលើការស្នើសុំចុះកិច្ចសន្យា ដើម្បីគ្រប់គ្រង និងធ្វើអាជីវកម្មតូបលក់ដូរតាមបណ្ដោយឆ្នេរសមុទ្រ

ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីចុះពិនិត្យ និងវាយតម្លៃលើការស្នើសុំចុះកិច្ចសន្យា ដើម្បីគ្រប់គ្រង និងធ្វើអាជីវកម្មតូបលក់ដូរតាមបណ្ដោយឆ្នេរសមុទ្រ(ឆ្នេរអូរឈើទាល១) និងអគារបន្ទប់ទឹកសាធារណៈ (សួនច្បារកូនសោរ) ស្ថិតក្នុងក្រុងព្រះសីហនុ