រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម»

ថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម» នៅសាលប្រជុំធំ នៃសាលាក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់ការអនុវត្តគោលការណ៍សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងការបំពេញការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងសមធម៌។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ទិត ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីសិក្ខាកាមមកពីរដ្ឋបាលក្រុងព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង និងរដ្ឋបាលក្រុងកំពង់សោម ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការយល់ដឹង ការចូលរួម និងការអនុវត្តការងារប្រកបដោយបរិយាបន្ន និងសមធម៌សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។