លោក ឡុង ឌីម៉ង់ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង ដើម្បីចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្រុងកំពង់សោម និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ៖ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតក្តារបន្ទះរបស់ក្រុមហ៊ុន មូ យូ ដេខូរេសិន មេធៀរៀល ឯ.ក និង គម្រោងកែច្នៃសំណល់អេឡិចត្រូនិច របស់ក្រុមហ៊ុនឌីប៊ី ហ្គោលអ៊ីមផត និង អ៊ិចផត ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិអូរឧកញ៉ាហេង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម និងភូមិធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។
សូមជម្រាបថា គម្រោងទាំង២នេះបានដាក់ពាក្យស្នើសុំតាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ៦.៨៥០.៤៩៣ដុល្លារអាមេរិច។
ក្នុងឱកាសនោះ លោកអភិបាលរង បានធ្វើការណែនាំឱ្យក្រុមហ៊ុន៖
-ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងភ្ជាប់សេវាប.ស.ស.ជូនបុគ្គលិក​ និងកម្មករឱ្យបានត្រឹមត្រូវ
-រៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសំណល់រឹង-រាវ ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋាន,
-រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំង។