ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យបឋមសិក្សា-អនុវិទ្យាល័យអូរចំណារ

ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ចុះពិនិត្យបឋមសិក្សា-អនុវិទ្យាល័យអូរចំណារ ស្ថិតនៅភូមិបត់គគីរ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ