រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំ ស្តីពី ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំ ស្តីពី ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ និង ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រោមអធិបតីភាព លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។