គណៈប្រតិភូខេត្តកាម៉ាវ សាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តកាម៉ាវ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ងូ វូ ថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ អញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់នាពេលខាងមុខ