នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសម្តែងការគួរសមជាមួយ លោក Zou Guang អភិបាលរងខេត្តហៃណាន ក្នុងឱកាសចូលរួមវេទិកាសកលស្តីពីការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរី នៅទីក្រុងប៉អាវ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម ការភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក..ជាដើម និងបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រវាងខេត្តព្រះសីហនុ និងខេត្តហៃណាន ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។




