ឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងកម្មវិធី«ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១ » នៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី«ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១ » នៅខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះកររហូតដល់ ១៥០០០ នាក់