ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ

រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវគ្រឿងម៉ាស៊ីនសម្ភារបរិក្ខារ វត្ថុធាតុដើម និងសារធាតុគីមី របស់ក្រុមហ៊ុន ECOARBOR (CAMBODIA) CO., LTD. ដែលមានទីតាំងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ