ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារបរិក្ខារផលិតកម្ម និងវត្ថុធាតុដើម

រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារបរិក្ខារផលិតកម្ម និងវត្ថុធាតុដើម របស់ក្រុមហ៊ុន CAMBODIAN KECHUANG NEW MATERIAL CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។