ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តម ឈិត សុខុន

រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ និងជាប្រធានប្រតិភូ ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅមុខ លើវិស័យអប់រំ យុវជន និងកីឡា ធម្មការ និងសាសនា វប្បធម៌ និងវិចិត្រសិល្បៈ និងទេសចរណ៍ របស់ខេត្តព្រះសីហនុ