នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលពីស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។



























































