ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងនៅខេត្តព្រះសីហនុ

ល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងនៅខេត្តព្រះសីហនុ