រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានចូលរួមវេទិកាផ្សព្វផ្សាយអប់រំក្រមសីលធម៌បែបព្រះពុទ្ធសាសនា និងបញ្ជ្រាបការយល់ដឹង ថ្ងៃទី១៤កុម្ភៈ ព្រមទាំងវេទិកាផ្សព្វផ្សាយយុទ្ធនាការគ្រួសាររឹងមំា និង ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលរៀបចំឡើងដោយ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រីអភិបាលរងខេត្ត បានពាំនាំយកប្រសាសន៍ ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកជំទាវ គីម សុភ័ក្រ្ត ជាភរិយាដ៏ឧត្តុងឧត្តមរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ ដែលជានិច្ចកាល លោកទាំងពីរតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ «ជាពិសេសស្រ្តីមេម៉ាយ ជនងាយរងគ្រោះ និង ក្មួយៗសិស្សានុសិស្សដែលជាទំពាំងដ៏ល្អ» សម្រាប់ប្រទេសជាតិយើង។











