ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមជាវាគ្មិនកិត្តិយសក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព ក្នុងឱកាសសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ










