លោក សាមុត សុធារិទ្ធ បានចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៥ នៅទីក្រុង សេប៊ូ ប្រទេសហ្វីលីពីន ជាពិសេសបានចូលរួមក្នុងកម្មវិធីទទួលជ័យលាភី ស្តង់ដាទីក្រុងស្អាតអាស៊ាន ឆ្នាំ២០២៦-២០២៩

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរង​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ម៉ាង​ ស៉ីណេត​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន លើកទី៥ នៅទីក្រុង សេប៊ូ ប្រទេសហ្វីលីពីន ជាពិសេសបានចូលរួមក្នុងកម្មវិធីទទួលជ័យលាភី ស្តង់ដាទីក្រុងស្អាតអាស៊ាន ឆ្នាំ២០២៦-២០២៩ ដោយមានការចូលរួមពីរដ្ឋមន្ត្រីអាស៊ានទាំង១០ និងបណ្ដាខេត្ត-ក្រុង ទាំងផ្នែកសាធារណៈ និងវិស័យឯកជននៃបណ្ដាប្រទេសអាស៊ានទាំង១០ សរុបប្រមាណ ៥០០នាក់។ ជ័យលាភីទទួលបានសរុបមានចំនួន ២១១ មាន ៧ ប្រភេទ គឺ ១.ASEAN Green Hotel ២.ASEAN Clean Tourist City ៣.ASEAN MICE Venue – Meeting Room ៤.ASEAN MICE Venue – Exhibition Venue ៥.ASEAN MICE Venue – Event Venue ៦.ASTA – Urban Category និង​ ៧.ASTA – Rural Category។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា​ ទទួលបានជ័យលាភីចំនួន ២៧ ក្នុងនោះបេក្ខភាពទីក្រុងឆ្នើម​របស់កម្ពុជាមានចំនួន ៥ គឺ ក្រុងព្រះសីហនុ ក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងកំពង់ចាម និងក្រុងស្ទឹងសែន។