ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយសិក្ខាកាមមន្ត្រីការទូតចិន-កម្ពុជា នៃសិក្ខាសាលាបណ្តុះបណ្តាលស្តីពី យុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន តួនាទីនៃប្រព័ន្ធផ្សព្វផ្សាយក្នុងកិច្ចការបរទេស និងទំនាក់ទំនងការទូត ដែលមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ















































