នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញជាតំណាងឯកឧត្តមអភិបាលខេត្ត ចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលធុងដាក់សំរាមនៅរដ្ឋបាលក្រុងព្រះសីហនុ។ សូមជម្រាបជូនថា ធុងដាក់សំរាម ចំនួន ២០០ ធុងត្រូវបានផ្តល់ដោយក្រុមហ៊ុនKhmer Beverages និងបានចែកចាយបន្តទៅកាន់ក្រុងស្រុកទាំង៦ នៃខេត្តព្រះសីហនុ។











