សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់សំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានចូលរួមសហការជាមួយក្រុមការងារក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការដោះស្រាយផលប៉ះពាល់នានាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក៏ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។




































