ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង​ នៃគណៈអភិបាលស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក​ ហែម ដារិទ្ធិ

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦​ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង​ នៃគណៈអភិបាលស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក​ ហែម ដារិទ្ធិ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ​២៣៨២៥ប្រក ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ សម្រេចតែងតាំងលោក​ ភេទ សុវណ្ណ​ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សីលា និង​​​លោកស្រី ស៊ី ស្រីម៉ាច ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង​ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សីលា។