ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ឆ្នាំ២០២៥ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ពលនាវិកថ្មីបំពេញក្របខ័ណ្ឌឱ្យមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាពឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ













