រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងពាណិជ្ជករ សហគ្រិន សប្បុរសជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ មេត្តាជ្រាបថាដោយសារស្ថានការណ៍មានភាពធូរស្រាល ដូច្នេះរដ្ឋបាលខេត្តសម្រេចផ្អាកជាបណ្តោះអាសន្ន ក្នុងការទទួលនូវអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗ ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នេះតទៅ។
សូមជម្រាបជូនថា បច្ចុប្បន្នក្រុមការងាររដ្ឋបាលខេត្ត កំពុងរៀបចំចាត់ចែង និងត្រៀមដឹកជញ្ជូនថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៅជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព។
បញ្ជាក់៖ ចំពោះករណីមានប្រែប្រួលណាមួយ រដ្ឋបាលខេត្តនឹងធ្វើការជូនដំណឹងជាថ្មី។
ជាចុងក្រោយ សូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងពាណិជ្ជករ សហគ្រិន សប្បុរសជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងការបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗ ជួយគាំទ្រដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព។



