ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំប្រតិភូចុះពិនិត្យគម្រោងរោងចក្រផលិតបំពង់ទីបដែករបស់ក្រុមហ៊ុន ឌីប អយល៍ហ្វៀល ផាយ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក

រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូចុះពិនិត្យគម្រោងរោងចក្រផលិតបំពង់ទីបដែករបស់ក្រុមហ៊ុន ឌីប អយល៍ហ្វៀល ផាយ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក (DEEP OILFIELD PIPE MANUFACTURING (CAMBODIA) CO., LTD. មានទីតាំងស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គម្រោងនេះជាគម្រោងវិនិយោគ និងធុរកិច្ចដែលស្ថិតក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤