ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និងឯកឧត្តម ម៉ាង ស៊ីណេតបានអញ្ជើញដឹកនាំប្រតិភូចុះពិនិត្យគម្រោងរោងចក្រផលិត និងផ្គុំដំឡើងកៅអី ក្តាររំអិល សម្រាប់ជួសជុល និងសម្ភាររោងជាង (រទេះរុញ បំពង់ទុយោ, ឧបករណ៍បាញ់ទឹក និងសម្ភារបន្ទាប់បន្សំ) របស់ក្រុមហ៊ុន បូ កាង អ៊ិនដាស្ទ្រី (ខេមបូឌា) ឯ.ក

ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូចុះពិនិត្យគម្រោងរោងចក្រផលិត និងផ្គុំដំឡើងកៅអី ក្តាររំអិល សម្រាប់ជួសជុល និងសម្ភាររោងជាង (រទេះរុញ បំពង់ទុយោ, ឧបករណ៍បាញ់ទឹក និងសម្ភារបន្ទាប់បន្សំ) របស់ក្រុមហ៊ុន បូ កាង អ៊ិនដាស្ទ្រី (ខេមបូឌា) ឯ.ក (BO KANG INDUSTRY (CAMBODIA) CO., LTD.) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទីតាំងនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ គម្រោងនេះជាគម្រោងវិនិយោគ និងធុរកិច្ចដែលស្ថិតក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤