ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជេីញចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ៏ ចេង ណៃ ត្រូវជាម្ដាយបង្កេីតរបស់ឯកឧត្តម តាក់ វណ្ណថា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយជរាពាធ នៅភូមិពុទ្ធសាំ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ







