រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត និងពាណិជ្ជករ សហគ្រិន សប្បុរសជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត និងពាណិជ្ជករ សហគ្រិន សប្បុរសជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និង លើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាព ទឹកដី តតាំងជាមួយសត្រូវឈ្លានពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំទទួលអំណោយគ្រប់ប្រភេទមានដូចជា៖ ថវិកា ស្បៀងអាហារ គ្រឿង ឧបភោគ បរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាន នឹងកំពុងខិតខំតស៊ូការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវ ឈ្លានពាន ដោយស្មារតីស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់ មណ្ឌលសុវត្ថិភាពនានា នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងរងគ្រោះដោយការឈ្លានពានពីសំណាក់ កងទ័ពថៃ។
ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងទឹកចិត្តសប្បុរសធម៌ ក្នុងការចូលរួមលើកទឹកចិត្តដល់ វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាមន្ត្រីរាជការ នៃ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជុំវិញខេត្ត និងពាណិជ្ជករ សហគ្រិន សប្បុរសជន ព្រមទាំងបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន ដោយទឹកចិត្តសប្បុរសធម៌ដែលជា វប្បធម៌នៃការចែករំលែកក្នុងស្មារតីសមរភូមិក្រោយជួយគាំទ្រដល់សមរភូមិមុខ។
ក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត ព្រះសីហនុ រង់ចាំទទួលអំណោយសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី រៀងរាល់ថ្ងៃនៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ០១១ ៧២៥ ៧៧៧ / ០១២ ៩៩៣ ៧៧៦ ឬ បង្វែរតាមគណនីធនាគារ ABA ឈ្មោះ៖ SIHANOUK PROVINCIAL HALL លេខ៖ 070 119 791 (KHR) និងលេខ៖ 070 119 792 (USD) ឬតំណ QR Code ដូចខាងក្រោមទាំងប្រាក់រៀល និងដុល្លារ។