នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ ក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រីមន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងអង្គការជាតិ អន្តរជាតិជាដៃគូ និងវិស័យឯកជនជាច្រើនរូបទៀត។
សូមបញ្ជាក់ថា រយៈពេលពីរថ្ងៃ សម្រាប់អង្គសន្និបាតនៅឆ្នាំនេះ ក្រសួងបរិស្ថានបានជ្រើសរើស និងដាក់ចេញនូវគោលដៅសំខាន់ៗតាមជំនាញ រួមមាន៖
១-ភាពស្អាត
២-ការដាំស្តារឡើងវិញ និងការពង្រឹងការអនុវត្តច្បាប់
៣-ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
៤-ពង្រីកការអប់រំផ្សព្វផ្សាយដើម្បី ជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន និង
៥-ការកសាងរដ្ឋបាលឌីជីថល៕






