លោក យូសុះ សូឡៃម៉ាន បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោក យូសុះ សូឡៃម៉ាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។