ស្ថានភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកសម្រាក កម្សាន្ត លម្ហែ នៅខេត្តព្រះសីហនុ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ស្ថានភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកសម្រាក កម្សាន្ត លម្ហែ នៅខេត្តព្រះសីហនុ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ខេត្តព្រះសីហនុ សូមស្វាគមន៍ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង បងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្តនៅខេត្តព្រះសីហនុ🙏
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខសុភមង្គលគ្រប់ក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ មានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងសូមជួបប្រទះនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។