នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទូក«ង» ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអុីងជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងបានបន្តកិច្ចប្រជុំត្រៀមរៀបចំជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅទីលានតេជោ (ពយតាម៉ូង) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ









