នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធចុះពិនិត្យគម្រោងអភិវឌ្ឍខេត្តដែលប្រើប្រាស់ថវិកាខេត្តឆ្នាំ២០២៥ ដែលមានប្រវែង ២៦៣ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ដោយចាក់ក្រាលបេតុង ស្ថិតនៅផ្លូវចូលទៅកាន់ចំណតរថយន្តថ្មី ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ








