ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម តាវ សុវុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុ

រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម តាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមគម្រោង៖ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម័ន្ធខ្នាតតូចនៅតំបន់លំនៅឋាន តំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា(CCA4CS) នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ