រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មាន

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ៨:៣០នាទីព្រឹក មានករណីតវ៉ារបស់ ប្រជាពលរដ្ឋប្រមាណជាង ៣០នាក់ ចំពោះការឈូសឆាយដីរបស់ក្រុមហ៊ុន ហ្វូហាយ មានទីតាំងនៅតំបន់ ពយជំទាវម៉ៅ (អតីតពយម៉ាចូវ) ស្ថិតនៅភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។