ទីក្រុងសៀងហៃ ប្រទេសចិន ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Shanghai Environmental Protection (Group) co., Ltd. ដែលជាបុត្តសម្ព័ន្ធក្រុមហ៊ុន China Water Investment Group Co., Ltd. ក្រុមហ៊ុននេះផ្តោតលើការគ្រប់គ្រងប្រតិបត្តិគម្រោងការពារបរិស្ថាន និងការបង្កើតបច្ចេកវិទ្យាថ្មី។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុនគ្របដណ្តប់លើផ្នែកជាច្រើន រួមមានការប្រព្រឹត្តកម្មទឹកកខ្វក់ ការប្រើប្រាស់ទឹកឡើងវិញ ការកែច្នៃ និងចាត់ចែងសំណល់រឹង ព្រមទាំងការចែកចាយថាមពលថ្មី

















