ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Zhongang Technology Co., Ltd.

ទីក្រុងសៀងហៃ ប្រទេសចិន ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Zhongang Technology Co., Ltd. ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ទូលំទូលាយដែលមានឯកទេសខាងម៉ូតូកង់បីអគ្គិសនី EVs ឧបករណ៍ប្រើប្រាស់ពន្លឺ និងរថយន្តចល័តដែលមានគោលបំណងពិសេស ក្រុមហ៊ុននេះរួមបញ្ចូលការរចនាយានយន្ត ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការផលិតគ្រឿងបន្លាស់ ក្រោមស្តង់ដាររថយន្តពេញលេញ។
ក្នុងជំនួបនេះក្រុមហ៊ុនមានបំណងចង់សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុ។
សូមបញ្ជាក់ជូនថា៖ រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលជូនអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកវិនិយោគនៅខេត្តព្រះសីហនុ ឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។