ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការលម្អឆ្នេរអូរឈើទាល

យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការលម្អឆ្នេរអូរឈើទាលរួមមាន ចំណតរថយន្ត ទីតាំងសម្រាប់ដាក់ភ្លើងបំភ្លឺ ការរៀបចំសោភណ្ឌភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ឆ្នេរអូរឈើទាលជាដើម