លោក សាមុត សុធារិទ្ធ បានអញ្ជើញសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈមួយចំនួនឧបត្ថម្ភជូនដល់អង្គភាពចំនួន៥

ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈមួយចំនួនឧបត្ថម្ភជូនដល់អង្គភាពចំនួន៥ មានដូចជា អង្គភាពបញ្ជាការដ្ឋានការពារ កោះឆ្នេរ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ទីបញ្ជាការ យោធភូមិភាគទី៣ អង្គភាពប្រឆាំងភេរវកម្មប្រចាំការ ខេត្តព្រះសីហនុ និងកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម