រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសឆ្នាំ២០២៥ ដល់ម្ចាស់រោងចក្រ សហគ្រាស កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់អាជីវកម្មផ្សេងៗទៀត នៅក្នុងខេត្តព្រះសីហនុ

































