យប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍អ្នកដំណើរមកដល់ខេត្តព្រះសីហនុតាមជើងហោះហើរថ្មី ដែលតភ្ជាប់ពីទីក្រុងម៉ាកាវ មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ របស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines










