នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឱ្យលោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាខេត្ត នាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៣នាក់ ស្លាប់ដោយសារលង់ទឹកសមុទ្រ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ (វេលាម៉ោង០២:៣០នាទី) ទីកន្លែងកើតហេតុស្ថិតប៉ូយលោកយាយម៉ៅ
សពទី១.ឈ្មោះម៉េន ម៉េត ភេទប្រុស អាយុ១៦ឆ្នាំ
ទី២.ឈ្មោះ អ៊ុន វិត ភេទប្រុស អាយុ១៨ឆ្នាំ
ទី៣.ឈ្មោះ នឿន រ៉ានុត ភេទប្រុស អាយុ៥០ឆ្នាំ សពត្រូវបានយកមកធ្វើបុណ្យរួមគ្នាតាមប្រពៃណី ស្ថិតនៅភូមិភ្នំតូច សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ស្ថិតក្នុងសភាពមានទុក្ខដ៏ក្រៀមក្រំនោះ លោក សាមុត សុធារិទ្ធ បានពាំនាំនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខពី ឯកឧត្តម ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពការបាត់បង់នូវសាច់ញ្ញាតិនិងក្រុមគ្រួសារ។
ជាមួយគ្នានេះសម្ភារៈសាខាផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន÷អង្ករ ២បាវ ស្មើ៥០គីឡូក្រាម មី ១កេស ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរកន្ទេល១ ឃីត១កញ្ចប់(មុង ភួយ សារុង ក្រមា) និងថវិកា ៥០មុឺនរៀល ៕








