បងប្អូនប្រជាពលរដ្ឋមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុង(ជិៈរថយន្តក្រុង) ដោយមិនបង់ប្រាក់ទិសដៅខេត្តព្រះសីហនុ-ខេត្តកំពង់ស្ពឺ-រាជធានីភ្នំពេញ នៅទីតាំងវេទិកា ៧មករា ក្រុងព្រះសីហនុ

បងប្អូនប្រជាពលរដ្ឋមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុង(ជិៈរថយន្តក្រុង) ដោយមិនបង់ប្រាក់ទិសដៅខេត្តព្រះសីហនុ-ខេត្តកំពង់ស្ពឺ-រាជធានីភ្នំពេញ នៅទីតាំងវេទិកា ៧មករា ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។
សូមបញ្ជាក់ជូនថា៖ សម្រាប់ខេត្តព្រះសីហនុមានរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនយកប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃ២០ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងត្រឡប់ទៅរាជធានីភ្នំពេញវិញ គោលដៅចេញដំណើរវេទិកា ៧មករា ក្រុងព្រះសីហនុ ម៉ោងចេញដំណើរ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក ដល់ម៉ោង ១១:៣០ នាទីព្រឹក។
ដើម្បីសម្រួលដល់ការងារខាងលើ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់តាំងមន្ត្រីទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលសង្កាត់លេខ៣ ចូលរួមសហការ និងសម្របសម្រួលនៅទីធ្លាវេទិកា ៧មករា ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដូចខាងក្រោម៖
១- ថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៥ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១១ ៧៨៩ ២២២
២- ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៣២១ ០១០
៣- ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១០ ៩៩៩ ១៨៦
៤- ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៧៨៦ ៨២២
៥- ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ ៣៧២ ៤២៨ / ០១៦ ៣៧៥ ៤៩៨