ក្នុងឱកាសចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ លោក មីន កុម្ភៈ បានធ្វើបទបង្ហាញផ្សព្វផ្សាយ ឱកាសវិនិយោគនៅខេត្តព្រះសីហនុ ក្នុងវេទិកាផ្សព្វផ្សាយ វិនិយោគ និងទេសចរណ៍កម្ពុជា

នៅទីក្រុងណាននីង​ ថ្ងៃទី១៧-១៨​ ខែកញ្ញា​ ឆ្នាំ២០២៥​ ក្នុងឱកាសចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើបទបង្ហាញផ្សព្វផ្សាយ ឱកាសវិនិយោគនៅខេត្តព្រះសីហនុ ក្នុងវេទិកាផ្សព្វផ្សាយ វិនិយោគ និងទេសចរណ៍កម្ពុជា ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម។ ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំមកពីក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ សហគ្រាស និងក្រុមហ៊ុនដែលមានសក្តានុពលមកពីសម្ព័ន្ធសហគ្រិនតំបន់ ក្វាងទុង-ហុងកុង-ម៉ាកាវ Greater Bay Area (GBA) ព្រមទាំងពាណិជ្ជករ វិនិយោគិនចិន និងបរទេស យ៉ាងច្រើនកុះករ។
ព្រមទាំងបានជួបពិភាក្សាការងារ និងផ្សព្វផ្សាយជាមួយគណៈកម្មការសំណង់ និងប្រជាជនទីក្រុងណាននីង មានចំនួន ៤០ក្រុមហ៊ុន ដើម្បីធ្វើបទបង្ហាញ អំពីសក្កានុពល និងឳកាសនៃការវិនិយោគនៅខេត្តព្រះសីហនុ ជូនដល់វិនិយោគិន ហើយពួកគាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទីផ្សារនៅខេត្តព្រះសីហនុ ជាពិសេសវិស័យទេសចរណ៍ រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម និងការនាំចូលផលិតផលកសិកម្ម។
លោកស្រីប្រធានគណៈកម្មការស​ម្តែងនូវការចាប់អារម្មណ៍ នឹងរៀបចំប្រតិភូ មកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗ។